Pogba នឹងចេញពី Man UTD ដាច់ខែ៦នេះហើយ
Manchester United បានប្រកាសថា Paul Pogba នឹងចាកចេញពី Old Trafford នាដំណាច់ខែមិថុនា នេះដោយឥតតម្លៃខ្លួន។
កីឡាករវ័យ២៩ឆ្នាំខាងលើបានចូលរួមជាមួយបិសាចក្រហម កាលឆ្នាំ២០១៦ ពី Juventus និងបង្ហាញខ្លួន២២៦ប្រកួតអំឡុងការវិលមក Old Trafford វិញនេះ។ គេរួមចំណែករកបានជើងឯក League Cup និង Europa League ក្នុងរដូវកាលដំបូង តែក្រោយមកមិនមានអ្វីទៀតទេ។
ខ្សែបម្រើជម្រើសជាតិបារាំងមានបញ្ហារបួសញឹកញាប់ និងមិនបានលេងតាំងក្រោយចាញ់ Liverpool ៤ទល់នឹង០ ថ្ងៃទី១៩ ខែមេសា៕