Verratti ចេញពី PSG ទៅចូលរួមក្រុមនៅកាតារ
ខ្សែបម្រើសញ្ជាតិអ៊ីតាលី Marco Verratti បានបញ្ចប់ការផ្ទេរទៅកាន់ក្រុម Al-Arabi របស់កាតាពី Paris St-Germain ក្នុងតម្លៃ៤៥លានអឺរ៉ូ។
គេគឺជាកីឡាករលំដាប់ខ្ពស់ទីពីរនៅអឺរ៉ុបដែលទទួលបានកិច្ចព្រមព្រៀងជាមួយក្រុមនៅកាតារក្នុងរយៈពេលមួយសប្តាហ៍។
Philippe Coutinho របស់ Aston Villa បានចូលរួមជាមួយ Al-Duhail ក្នុងលក្ខខណ្ឌខ្ចីពេញមួយរដូវកាលកាលពីថ្ងៃសុក្រសប្តាហ៍មុន។
Verratti បានឈ្នះជើងឯក Ligue 1 ៩ដងជាមួយ PSG បន្ទាប់ពីចូលរួមនៅឆ្នាំ២០១២ ហើយក៏បានជួយអ៊ីតាលីឈ្នះអឺរ៉ូ 2020 ផងដែរ៕