FIFA កំណត់តម្លៃសំបុត្រទស្សនាការប្រកួត World Cup 2022 នៅកាតា ចាប់ពី២សែន៨ម៉ឺនរៀលឡើងទៅ
សហព័ន្ធបាល់ទាត់ពិភពលោកបានប្រកាសតម្លៃដាក់លក់សំបុត្រសម្រាប់ទស្សនាការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាហើយ សម្រាប់ប្រិយមិត្តបរទេស។
ដោយឡែកចំពោះតម្លៃសម្រាប់ជនបរទេសគឺចាប់ផ្តើមពី៦៩ដុល្លារសហរដ្ឋអាមេរិក ខណៈសម្រាប់ប្រជាជន និងជនអន្តោប្រវេសន៍ដែលរស់នៅ និងធ្វើការនៅប្រទេសកាតាគឺមានតម្លៃពិសេសត្រឹមតែ ១១ដុល្លារប៉ុណ្ណោះ។
សម្រាប់តម្លៃសំបុត្រ ៦៩ដុល្លាគឺរសម្រាប់ការប្រកួតក្នុងពូលតែប៉ុណ្ណោះ ខណៈចំពោះសំបុត្រសម្រាប់ទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺមានតម្លៃចាប់ពី១៦០៧ដុល្លារឡើងទៅ។
គួរឱ្យដឹងថា គិតមកទល់ពេលនេះប្រទេសកាតានៅមិនទាន់ជូនដំណឹងពីចំនួនអ្នកអាចមកចូលរួមទស្សនាការប្រកួតពានរង្វាន់ FIFA World Cup នៅឡើយទេ ខណៈគេបានធ្វើការព្យាករណ៍ថា នឹងមានអ្នកទស្សនាសរុបប្រមាណ ១.២លាននាក់ ដែលព្រឹត្តិការណ៍ដ៏ធំប្រចាំពិភពលោកមួយនេះនឹងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។