Haller ជាកីឡាករទី២ចាប់ពីឆ្នាំ១៩៩២ដែលរកបាន៤គ្រាប់ក្នុងប្រកួតដំបូងរបស់ខ្លួននៅ UCL
Sebastien Haller កំពុងនាំមុខលើតារាង Top Scorers ក្នុងពានរង្វាន់ UEFA Champions League រដូវកាល២០២១/២០២២ នេះ ក្រោយរកបាន៤គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ១ទល់នឹង៥លើ Sporting Lisbon ប្រកួតដំបូង វគ្គចែកពូល ប្រចាំពូល C។
គេជាកីឡាករទី២ហើយដែលបានរកគ្រាប់បញ្ចូលទី៤គ្រាប់ក្នុងការប្រកួតដំបូងរបស់ខ្លួននៅ UEFA Champions League បន្ទាប់ពីលោក Marco van Basten ដែលធ្វើបានកាលឆ្នាំ១៩៩២។ កាលណោះវីរបុរសហូឡង់រូបនេះរកបាន៤គ្រាប់ឲ្យ AC Milan ក្នុងជំនួបជាមួយក្លិបស៊ុយអែត Goteborg។
សរុបគ្រាប់បាល់ក្នុងការប្រកួតដំបូងនៃវគ្គចែកពូល UCL រដូវកាលនេះ Haller ឈរកំពូលតារាង Top Scorers បណ្ដោះអាសន្ន មាន៤គ្រាប់។ ចំណែក Christopher Nkunku ដែលរកបាន៣គ្រាប់កំពុងឈរចំណាត់ថ្នាក់លេខ២៕