លោក Ten Hag ត្រៀមទទួល Greenwood មកកាន់ Old Trafford វិញបើគេស្អាតស្អំ
លោក Erik ten Hag អ្នកចាត់ការថ្មី Man United បានអោយដឹងថា ខ្សែប្រយុទ្ធ Mason Greenwood នឹងក្លាយជាកីឡាករសំខាន់ក្នុងក្រុម ហើយរូបគេក៏នឹងទទួលបានឱកាសចូលលេងទៀងទាត់ផងដែរ ប្រសិនបើគេអាចត្រឡប់មកកាន់ទឹកដី Old Trafford វិញក្រោយការកាត់ក្តី។
កាលពីខែមករា កីឡាករអង់គ្លេសវ័យ២០ឆ្នាំត្រូវបានក្លិបដកឈ្មោះចេញជាបណ្តោះអាសន្នទាំងការប្រកួត និងការហ្វឹកហាត់ ដោយសារគេបានជាប់ពាក់ព័ន្ធនឹងបទល្មើសប្រើហិង្សាទៅលើមិត្តស្រី ។
សូមបញ្ជាក់ថា Mason Greenwood ត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ជាប់សង្ស័យពីបទហិង្សា រំលោភលើមិត្តស្រីខ្លួន ហើយក្រោយមកក៏មានជាប់សង្ស័យពីបទគំរាមសម្លាប់ថែមទៀតប៉ុន្តែ គេកំពុងស្ថិតនៅក្រៅឃុំខណៈប៉ូលិសទីក្រុង Manchester កំពុងបន្តស៊ើបអង្កេតលើបញ្ហានេះ៕
The Nightmare