សង្គ្រាមលក់សំបុត្រសម្រាប់អ្នកគាំទ្រ Barcelona និង Man Utd បានចាប់ផ្តើមហើយ
ក្រោយពីចាប់ឆ្នោតប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ UEFA Champions League រវាងក្រុមអ្នកមានបុណ្យ Barcelona និង បិសាចក្រហម Man Utd ថ្មីៗនេះស្រាប់តែមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ដើម្បីកាត់បន្ថយឥទ្ធិពលកុំឲ្យអ្នកគាំទ្រ Man Utd ចូលរួមលើកទឹកចិត្តនៅ Cam Nou បានច្រើន ក្លឹប Barcelona បានដាក់លក់សំបុត្រសម្រាប់អ្នកគាំទ្រក្រុម បិសាចក្រហមក្នុងតម្លៃ១០២ផោន (ស្មើនឹង១៣៥ដុល្លារអាេមរិច) ដែលនេះគឺជាតម្លៃមួយដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកគាំទ្ររបស់បិសាចនៅក្រៅទឹកដី ជាមួយគ្នាបើតាមការចុះផ្សាយបន្ថែម Barcelona បានផ្តល់សំបុត្រសម្រាប់អ្នកគាំទ្រក្រុមបិសាចក្រហមតែចំនួន ៤៦៦០នាក់តែប៉ុណ្ណោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាការឆ្លើយតបទៅនឹងក្លឹប Barcelona ក្លឹបដែលមានមូលដ្ឋានក្នុងចក្រភពអង់គ្លេស ក៏បានបញ្ជាក់ថាក្លឹបនឹងជួយឧបត្ថម្ភខ្លះៗដល់ការចំណាយតម្លៃសំបុត្រដើម្បីកុំឲ្យចាញ់ចិត្តអ្នកនៅតំបន់កាតាឡាន់ ហើយដើម្បីឲ្យមានភាពស្មើគ្នា Man Utd ក៏ប្រហែលជាដាក់លក់សំបុត្រសម្រាប់អ្នកគាំទ្រ Barcelona ក្នុងតម្លៃដូចគ្នាផងដែរ៕