ក្រុមបាល់ទាត់ Everton បានសម្រេចជោគជ័យនូវការទិញយក Lucas Digne ពីក្រុម Barcelona
កីឡាករបារាំង Lucas Digne ដែលបានក្លាយជាសមាជិករបស់ក្រុមអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០១៦និងជួយអោយក្រុមនេះបានឈ្នះពានរង្វាន់ La Liga មួយដែរនុះ នាពេលនេះគេបានក្លាយទៅជាកីឡាករថ្មីរបស់ក្រុមបាល់ទាត់ស្ករគ្រាប់ Everton វិញហើយ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានកីឡាករវ័យ២៥ឆ្នាំរូបនេះបាននិយាយអោយដឹងថា Everton គឺជាក្រុមបាល់ទាត់អាជីពមួយដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។ ការជួយអោយក្រុមមួយនេះឈ្នះការប្រកួតនៅក្នុងកម្មវិធីផ្សេងៗវាគឺជាកិត្តិយសដ៏ធំរបស់គេ។
មិនសូវជាទទួលបានជោគជ័យអ្វីជាដំកំភួនឡើយនៅពេលដែល Dinge បានចំណាយពេលនៅលើទឹកដីកាតាលូញ៉ាជាមួយនិងក្រុមអ្នកមានបុណ្យ Barcelona ហើយរូបគេក៏ត្រូវបានខ្ចីដោយក្រុម Roma អស់រយៈពេលមួយរដូវកាលផងដែរ។ កត្តានេះហើយដែលធ្វើអោយគេមិនបានជាប់ជាកីឡាករជម្រើសជាតិបារាំងក្នុងយុទ្ធនាការណ៍ប្រកួតបាល់ទាត់ពិភពលោក២០១៨នាពេលកន្លងមក។
តម្លៃ១៨លានផោនត្រូវបានលាតត្រដាងថាជាតួរលេខនៃការដោះដូរគ្នារវាងក្រុមបាល់ទាត់ Barcelona ទទួលពីក្រុមបាល់ទាត់ Everton។