ចចាមអារ៉ាម! CBS យកបានសិទ្ធផ្សាយផ្ទាល់ការប្រកួតពានរង្វាន់ AFF U22 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ
យោងតាមប្រភពជិតស្និទ្ធរបស់បណ្តាញស្ថានីយ៍ទូរទស្សន៍ CBS (CTN, CNC & MYTV) បានប្រាប់មកកាន់ MSR Sport ថា CBS យកបានសិទ្ធផ្សាយផ្ទាល់ការប្រកួតពានរង្វាន់ AFF U22 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ពានរង្វាន់អាស៊ាន AFF U-22 Championship 2019 ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ដោយប្រកួតពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។
ដោយឡែក លោក ថោង ប្រសើរ ដែលប្រធានផ្នែក Indoor Supervisor របស់ CBS បានប្រាប់មកកាន់ក្រុមការងារ MSR ថា បើសិនមិនមានការប្រែប្រួលអ្វីទេ CBS នឹងធ្វើការផ្សាយផ្ទាល់ពីការប្រកួតខាងលើ ប៉ុន្តែលោកមិនទាន់ដឹងច្បាស់ថានឹងផ្សាយសម្រាប់ប៉ុស្តិ៍ណាមួយនៅឡើយទេ ព្រោះលោករងចាំជួបប្រជុំជាមួយថ្នាក់ដឹកនាំរបស់ CBS នៅថ្ងៃច័ន្ទជាមុនសិន។ យ៉ាងណាក្តីបើសិនច្បាស់ការយ៉ាងណា លោកនឹងប្រាប់ជាបន្តទៀត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឲ្យដឹងថា កាលពីពាក់កណ្តាលខែមករា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសស្វែងរកដៃគូដេញថ្លៃសិទ្ធិផ្សាយផ្ទាល់នៃការប្រកួតពានរង្វាន់អន្តរជាតិចំនួន២ ដោយយោងតាមសេចក្តីប្រកាស FFC បានកំណត់តម្លៃអប្បបរមាចាប់ពី ៣ម៉ឺនដុល្លារអាមេរិកឡើងទៅសម្រាប់កម្មវិធីពានរង្វាន់ទាំងពីរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។