
Carlo Ancelotti៖ Gareth Bale នៅតែប្តេជ្ញាចិត្តជាមួយ Real Madrid ទោះមិនបានចូលលេងក៏ដោយ
គ្រូបង្វឹក Real Madrid លោក Carlo Ancelotti និយាយថា ខ្សែប្រយុទ្ធ Gareth Bale នៅតែប្តេជ្ញាចិត្តចំពោះ Real Madrid បើទោះបីជាមិនទាន់បានចូលលេងនៅលើទីលានក៏ដោយ។
កីឡាករសញ្ជាតិវែលខាងលើបានអវត្តមានឱ្យក្រុមជើងឯក La Liga ៣៤សម័យតាំងពីខែសីហាឆ្នាំ២០២១មកម្ល៉េះដោយសារតែមានបញ្ហារបួស ខណៈកិច្ចសន្យារបស់គេនៅទឹកដី Santiago Bernabeu នឹងផុតសុពលភាពត្រឹមរយៈពេល៦ខែទៀតតែប៉ុណ្ណោះ។
យ៉ាងណាក្តីលោក Carlo Ancelotti បាននិយាយថា បច្ចុប្បន្ននេះអតីតសមាជិក Tottenham Hotspurs បានជាសះស្បើយហើយ ប៉ុន្តែរូបគេមិនទាន់អាចបង្ហាញខ្លួនឱ្យក្រុមបាននៅឡើយទេ ព្រោះវាជាការសម្រេចចិត្តរបស់លោកតែម្តង។
គួរឱ្យដឹងថា Gareth Bale ត្រូវបានគេរាយការណ៍មកថា រូបគេអាចនឹងពិចារណាចូលនិវត្តន៍ពីពិភពបាល់ទាត់តែម្តង ក្រោយពេលដែលកុងត្រារបស់គេនៅ Real Madrid ផុតសុពលភាពនៅរដូវក្តៅខាងមុខនេះ។