Man UTD ធ្លាក់មកលេខ៥វិញនៅ Premier League ក្រោយស្មើគ្នាជាមួយ Liverpool យប់មិញ (មានវីដេអូ)
ក្រុមបិសាចក្រហម Manchester United បានធ្លាក់មកកាន់លេខ៥វិញនៃតារាងចំណាត់ថ្នាក់ក្នុងក្របខ័ណ្ឌ Premier League នាសប្តាហ៍ទី២៧ ក្រោយពីស្មើគ្នាជាមួយ Liverpool ០ទល់នឹង០។
ក្នុងជំនួបនាកីឡដ្ឋាន Old Trafford នាវគ្គទី១ ក្រុមម្ចាស់ផ្ទះបានធ្វើការផ្លាស់ប្តូរកីឡាករដល់ទៅ៣រូបដោយសារបញ្ហារបួស ចំណែកឯក្រុមភ្ញៀវក៏បានធ្វើការប្តូរកីឡាករ១រូបផងដែរ ខណៈក្រុមទាំង២មានឱកាសស៊ុតសំដៅទីគ្នាទៅវិញទៅមកផងដែរប៉ុន្តែមិនមានសំណាងក្នុងការស៊ុតបញ្ចូលទីឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លុះចូលមកដល់វគ្គទី២ ក្រុមទាំង២នៅតែមិនមានអាចរកគ្រាប់បាល់បំប៉ោងសំណាញ់ទីគ្នាដដែល ដោយលទ្ធផល០ទល់នឹង០បានបន្តរហូតដល់ចប់ការប្រកួត ហើយចែកគ្នាម្នាក់១ពិន្ទុតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកក្រុមកាំភ្លើងធំ Arsenal បានត្រលប់មកកាន់កៅអីលេខ៤វិញក្រោយពីយកឈ្នះ Southampton ដោយលទ្ធផល២ទល់នឹង០ ដែលខ្សែប្រយុទ្ធ Alexandre Lacazette និង Henrikh Mkhitaryan ជាអ្នកស៊ុតបញ្ចូលទី។
ទស្សនាវីដេអូហាយឡាយ៖