ថ្ងៃនេះទាំងប្រដាល់គុនខ្មែរ និង បាល់ទាត់ សុទ្ធតែជាការប្រកួតក្នុងវគ្គសំខាន់ៗទាំងអស់
នេះគឺជាពេលវេលាមួយដែលកម្របានជួប ព្រោះថាបច្ចុប្បន្ននេះវិស័យកីឡានៅក្នុងប្រទេសកម្ពុជាមានការរីកចំរើនគួរឲ្យកត់សំគាល់ ដូចជានៅថ្ងៃអាទិត្យនេះមានការប្រកួតដ៏ជក់ចិត្តចំនួន៣គូ ពោលគឺទី១៖គុនខ្មែរ ធឿន ធារ៉ា ត្រូវនៅកម្មវិធី Max Muay Thai ជាមួយកីឡាករបរទេស ទី២៖ គុនខ្មែរ សុធី (កាកា) ត្រូវប្រកួតជាមួយបរទេសនៅសង្វៀង Super Champions Muay Thai។
ទី៣៖ ក្រុមជំរើសជាតិបាល់ទាត់អាយុក្រោម២២របស់កម្ពុជា ត្រូវប្រកួតជាមួយក្រុមជំរើសជាតិបាល់ទាត់អាយុក្រោម២២របស់ថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅល្ងាចនេះទាំងអស់ រួមជាមួយការប្រកួតប្រដាល់អន្តរជាតិនៅតាមបណ្តាស្ថានីយ៌ទូរទស្សន៍ផ្សេងទៀតក្នុងរាជធានីភ្នំពេញ។