៣ក្លិបនៅ Premier League ចង់បាន Sergio Romero
អ្នកចាំទី Sergio Romero ហាក់គ្មានអនាគតនៅ Old Trafford ទៀតទេបន្ទាប់ពី Dean Henderson វិលត្រឡប់ពី Sheffield United និងចុះកិច្ចសន្យាថ្មីរយៈពេលវែងនៅ Manchester United។
យោងទៅតាមសារព័ត៌មាន Mirror អ្នកចាត់ការ Carlo Ancelotti ចង់នាំ Romero ទៅ Everton ។ Aston Villa និង Leeds United ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការសាកសួរ MU ដើម្បីកាន់កាប់ហត្ថលេខារបស់អ្នកចាំទីអាហ្សង់ទីនរូបនេះ។
បន្ទាប់ពីរដូវកាល ២០១៩/២០ បិសាចក្រហម បានស្វាគមន៍ការវិលត្រឡប់របស់ Henderson ។ កាលពីសប្តាហ៍មុន Henderson បានចុះកិច្ចសន្យា ៦ ឆ្នាំជាមួយ MU ដោយទទួលបានប្រាក់ឈ្នួល ១២០,០០០ ផោនក្នុងមួយសប្តាហ៍។
បច្ចុប្បន្ន អ្នកចាត់ការ Man UTD លោក Ole Solskjaer មានអ្នកចាំទី៤រូបនៅក្រុមធំគឺ David De Gea, Henderson, Romero និង Lee Grant ។ នៅក្នុងនោះ De Gea និង Henderson នឹងប្រកួតប្រជែងសម្រាប់ទីតាំងជម្រើសដំបូង។ ទាក់ទងនឹងជំរើសទី ៣ នៅ MU នោះ លោក Solskjaer ចង់ផ្តល់ឱកាសដល់ Grant។
ចំណែកការចុះផ្សាយរបស់ Daily Mail ឲ្យដឹងថា Romero ខកចិត្តយ៉ាងខ្លាំងពេលបាត់បង់តំណែងសំខាន់ក្នុងការប្រកួត Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២០១៩/២០ ។ មុននោះ លោក Solskjaer តែងតែដាក់ Romero នៅជម្រើសដំបូង។
Everton មាន Jordan Pickford សម្រាប់តំណែងអ្នកចាំទីដៃទីមួយ។ យ៉ាងណា គុណផលរបស់ Pickford មិនមានស្ថេរភាពទេ។ លោក Ancelotti ចង់យក Romero ទៅប្រកួតប្រជែងជាមួយ Pickford ។ ក្នុងចំណោមក្លិបដែលតាមប្រមាញ់ Romero គឺមានតែ Everton មានសក្តានុពលល្អបំផុត ហើយសន្យាផ្តល់កិច្ចសន្យាជាទីពេញចិត្តដល់អ្នកចាំទីអាហ្សង់ទីនរូបនេះ។
Romero បានចូលរួមជាមួយ Manchester United នៅរដូវក្តៅឆ្នាំ ២០១៥។ បន្ទាប់ពី ៥ រដូវកាលុំមក Romero មិនអាចប្រកួតប្រជែងជាមួយ De Gea បានទេ។ គេលេងតែក្នុងការប្រកួត Cup ឬនៅពេលដែល De Gea មិនស្ថិតក្នុងស្ថានភាពអំណោយផល៕