ម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា២០២១ត្រៀមផ្លាស់ទៅលីគកំពូលវៀតណាម
Marcio Marques ត្រូវបានណាហ្គាវើលដ៍ប្រកាសចែកផ្លូវជាផ្លូវការហើយនៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ នេះ បន្ទាប់ពីចំណាយពេល២រដូវកាល។
ខ្សែប្រយុទ្ធប្រេស៊ីលខាងលើត្រូវបានគេដឹងថា នឹងទៅចូលរួមជាមួយក្លិប Nam Dinh នៃលីគកំពូលវៀតណាម ដែលទើបដកខ្លួនពីការប្រកួត AFC Cup 2022 ថ្មីៗនេះ។ តាមពិតទៅព័ត៌មាននៃការផ្លាស់ទៅវៀតណាមនេះលេចឮមួយរយៈមកហើយ ហើយបើតាមប្រភពមួយ គឺគេនឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខ។
គួរដឹងដែរថា Marcio ធ្លាប់ប្រកបអាជីពនៅវៀតណាមមួយរយៈដែរមុនមកកម្ពុជា។ រដូវកាល២០២១ គេទទួលបានស្បែកជើងមាសលីគកំពូលកម្ពុជា ដោយរកបាន២២គ្រាប់៕