
Areola ក្លាយជាអ្នកចាំទីអឺរ៉ុបជាប់សាច់ឈាមហ្វីលីពីនទីពីរនៅ Fulham
ក្លិបបាល់ទាត់ Fulham បានខ្ចីអ្នកចាំទី Alphonse Areola ពី Paris Saint Germain សម្រាប់យុទ្ធនាការ Premier League រដូវកាល២០២០/២០២១។
កីឡាករវ័យ២៧ឆ្នាំបង្ហាញខ្លួនសរុបចំនួន៩ដងនៅ Real Madrid រដូវកាលមុនពេលលេងលើលក្ខខណ្ឌខ្ចីដូចគ្នាពី PSG។
Areola បានដុះដាលចេញពីថ្នាលចេញពីថ្នាលក្រុមមានមូលដ្ឋាននៅប៉ារីស និងចូលក្រុមធំនៅឆ្នាំ២០១៣ ហើយក៏ធ្លាប់ត្រូវបាន Lens, Bastia និង Villarreal ខ្ចីជាបន្តបន្ទាប់។
រដូវកាល២០១៩/២០២០ សមាជិកក្រុមជម្រើសជាតិបារាំងខាងលើត្រូវបាន PSG ឲ្យ Real Madrid ខ្ចី បន្ទាប់ពីការមកដល់របស់ Keylor Navas ពីក្រុមអេស្ប៉ាញដដែលនេះ។
Areola ដែលបានរួមចំណែកលើកពាន FIFA World Cup 2018 មានឪពុកម្ដាយជាជនជាតិហ្វីលីពីន ប៉ុន្តែគេកើតនៅប៉ារីស។ ដូច្នេះ Fulham មានអ្នកចាំទីជាប់សាច់ឈាមហ្វីលីពីនពីររូបហើយបន្ទាប់ពីកូនកាត់អង់គ្លេស Neil Etheridge ដែលធ្លាប់ចំណាយពេលនៅក្លិបនេះពីឆ្នាំ២០០៦ដល់២០១៤ ពោលរាប់តាំងពីថ្នាលយុវជន។ យ៉ាងណា Etheridge ដែលមានឪពុកជាជនជាតិអង់គ្លេស បានជ្រើសរើសលេងតំណាងឲ្យប្រទេសខាងម្ដាយរបស់គេ៕