
Christian Eriksen បង្ហើបបំណងចង់លេងឱ្យក្រុមជម្រើសជាតិម្តងទៀតនៅ World Cup 2022
ខ្សែបម្រើ Christian Eriksen បានបង្ហើបកាលពីពេលថ្មីៗនេះ ខ្លួនមានបំណងចង់លេងឱ្យក្រុមជម្រើសជាតិដាណឺម៉ាកម្តងទៀតក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។
កីឡាករវ័យ២៩ឆ្នាំមិនបានពាក់ព័ន្ធជាមួយបាល់ទាត់ចំនួន៧ខែមកហើយ ក្រោយមានបញ្ហាដួលសន្លប់នៅលើទីលានក្នុងការប្រកួតពានរង្វាន់ UEFA Euro 2020 ដោយសារបញ្ហាបេះដូង។
យ៉ាងណាក្តី អតីតយុវជន AFC Ajax ខាងលើនេះកំពុងទំនេរមិនទាន់មានក្លឹបលេងនៅឡើយទេ ក្រោយពេលបញ្ចប់កុងត្រាជាមួយ Inter Milan ដោយសារតែច្បាប់បាល់ទាត់នៅអ៊ីតាលី។ ដោយឡែករូបគេកំពុងតែធ្វើការហ្វឹកហាត់រក្សាកាយសម្បទានៅក្លឹបកាលពីកុមារាភាព Middelfart G&BK ដើម្បីស្វែងរកឱកាសលេងនៅក្លឹបថ្មីផងដែរ។
គួររំលឹកផងដែរថា ខ្សែបម្រើ Christian Eriksen បានដួលសន្លំនៅលើទីលានដោយមានបញ្ហាគាំងបេះដូង ប៉ុន្តែត្រូវបានជួយសង្រ្គោះជីវិតបានទាន់ពេលវេលាដោយក្រុមគ្រូពេទ្យ។