Juventus បានកៅអី UCL នៅថ្ងៃចុងក្រោយ ខណៈ CR7 បានស្បែកជើងមាស
Juventus បានកៅអីចូលរួម UEFA Champions League រដូវកាលក្រោយដោយជោគជ័យ ក្រោយទទួលបានជ័យជម្នះ១ទល់នឹង៤លើ Bologna នៅថ្ងៃចុងក្រោយនៃក្របខណ្ឌកំពូលអ៊ីតាលី ២០២០/២០២១។
ក្រុមលោក Andrea Pirlo បានឡើងទៅលំដាប់ទី៤ ក្រោយ Napoli បានត្រឹមស្មើ១ទល់នឹង១ជាមួយ Verona រអិលទៅ លំដាប់ទី៥។
ចំណែក AC Milan បានយកឈ្នះ Atlanta និងឡើងទៅកាន់លេខ២ជំនួនវិញ។
សរុបពិន្ទុមក Inter Milan មាន៩១ពិន្ទុ, AC Milan មាន៧៩ពិន្ទុ ហើយ Atlanta និង Juventus មាន៧៨ពិន្ទុស្មើគ្នា។ Cristiano Ronaldo បានស្បែកជើងមាស ដោយរកបាន២៩គ្រាប់ ច្រើនជាងអ្នកលេខ២ Romelu Lukaku ៥គ្រាប់។
ដោយឡែក Benevento, Crotone និង Parma ធ្លាក់ទៅក្របខណ្ឌ Serie B៕