Lloris ចេញពី Spurs ទៅ Los Angeles FC
អ្នកចាំទី Hugo Lloris បានចូលរួមជាមួយក្រុម Los Angeles FC នៃក្របខណ្ឌ Major League Soccer ពី Tottenham ដោយមិនគិតថ្លៃផ្ទេរ។
កីឡាករវ័យ៣៧ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៤ជាមួយនឹងជម្រើសសម្រាប់រយៈពេល២ឆ្នាំបន្ថែមទៀត។
Lloris បានបង្ហាញខ្លួនចំនួន៤៤៧ដងក្នុងរយៈពេល១១ឆ្នាំនៅ Spurs ដោយជាប់លេខ៧ក្នុងបញ្ជីកីឡាករលេងបានច្រើនជាងគេក្នុងក្រុម។
Lloris បានចូលរួមជាមួយ Tottenham ពី Lyon ក្នុងឆ្នាំ ២០១២ ហើយត្រូវបានតែងតាំងជាប្រធានក្រុមដោយអតីតអ្នកចាត់ការ Mauricio Pochettino ក្នុងឆ្នាំ ២០១៥៕