លើកពេលប្រកួតផ្ដាច់ព្រ័ត្រ Turkish Super Cup ព្រោះបញ្ហារឿងបដា
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Turkish Super Cup រវាង Galatasaray និង Fenerbahce នៅប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានពន្យារពេល ដោយសារតែមានការខ្វែងគំនិតគ្នារវាងក្លឹប និងអាជ្ញាធររបស់ប្រទេសម្ចាស់ផ្ទះ។
ការប្រកួតត្រូវបានគេគ្រោងនឹងចាប់ផ្តើមនៅម៉ោង ១៧ម៉ោងសកល ប៉ុន្តែដោយមានអ្នកគាំទ្ររាប់ពាន់នាក់នៅក្នុងកីឡដ្ឋាន Al-Awwal របស់ Riyadh ក៏ត្រូវបានផ្អាកនៅម៉ោង១៩។
សហព័ន្ធកីឡាបាល់ទាត់ទួរគី និងក្លឹបនានាបានស្តីបន្ទោស “បញ្ហាក្នុងការរៀបចំ” ការប្រកួតបន្ទាប់ពីអាជ្ញាធរបានបដិសេធបដាដែលសំដៅទៅលើឪពុកដ៏គួរឱ្យគោរពរបស់ជនជាតិទួរគីសម័យទំនើប Mustafa Kemal Ataturk ។
Galatasaray និង Fenerbahce ត្រូវបានគេរំពឹងថានឹងមកដល់សម្រាប់ការប្រកួតរវាងម្ចាស់ជើងឯកលីករបស់តួកគី និងម្ចាស់ជើងឯក Cup ជាមួយនឹងបដាសរសេរពាក្យ Ataturk “សន្តិភាពនៅផ្ទះ សន្តិភាពក្នុងពិភពលោក” ដែលអាជ្ញាធរអារ៉ាប៊ីសាអូឌីតមិនអនុញ្ញាត។
កីឡាករក៏មិនត្រូវបានអនុញ្ញាតឱ្យចូលទីលានដោយពាក់អាវយឺតដែលមានរូប Ataturk ដែរ៕