ឥណ្ឌារងទណ្ឌកម្មធ្ងន់កពី FIFA
FIFA កាលពីថ្ងៃចន្ទទី១៥ ខែសីហាបានព្យួរសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ដោយសារ តែការលូកដៃពីភាគីទី៣។
ការដាក់ទណ្ឌកម្មលើ AIFF មានន័យថា ការប្រកួតបាល់ទាត់ពិភពលោករបស់ស្ត្រី U-17 ដែលគ្រោងនឹងចាប់ផ្តើមក្នុងប្រទេសឥណ្ឌានៅថ្ងៃទី១១ ខែតុលា នឹងមិនប្រព្រឹត្តទៅដូចការគ្រោងទុកនោះទេ។
FIFA បានបង្ហាញសេចក្តីថ្លែងការណ៍មួយថា ការព្យួរនេះនឹងនៅតែមានរហូតដល់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ទទួលបានការគ្រប់គ្រងពេញលេញនៃកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។
AIFF ស្ថិតក្នុងភាពច្របូកច្របល់ និងត្រូវបានគ្រប់គ្រងដោយ administrator បន្ទាប់ពី ប្រធាន សហព័ន្ធ លោក Praful Patel បន្តកាន់តំណែងលើស
អាណត្តិ ដោយគ្មានការបោះឆ្នោតថ្មី ដែលតុលាការបានវិនិច្ឆ័យថាមិនមានសុពលភាព។
ប្រទេសឥណ្ឌាគ្រោងធ្វើជាម្ចាស់ផ្ទះ U-17 Women’s World Cup ពីថ្ងៃទី១១ ដល់ថ្ងៃទី៣០ ខែតុលា។
ទន្ទឹមនឹងនេះក៏មានការដាក់ពិន័យផ្សេងៗទៀតដូចជា ៖
ប្រទេសឥណ្ឌានឹងមិនចូលរួមក្នុង AFC Asian Cup 2023 ទេ។
ហ្វីលីពីន គឺជាជម្រើសមួយសម្រាប់ការចូលរួមក្នុង AFC Asian Cup 2023 ។
ក្រុមជម្រើសជាតិឥណ្ឌា នឹងមិនប្រកួតអន្តរជាតិ រួមទាំងការប្រកួតមិត្តភាពនៅប្រទេសវៀតណាម 🇻🇳 ផងដែរ។
ជើងឯកលីគនឹងមិនអាចលេងការប្រកួតតាមទ្វីប រួមទាំង AFC Cup – Inter Zone វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្លឹបក្នុងតំបន់អាស៊ាន៕