ព័ត៌មានពីការដោះដូរកីឡាករ៖ Real Madrid ត្រៀមជាង ២២២លានដុល្លារ នាំ Hazard ចេញពី Chelsea
តាមប្រភពព័ត៌មានចចាមអារ៉ាម ដែលអាចទុកចិត្តបានរហូតដល់ ៧០ភាគរយ បានឲ្យដឹងថា នៅពេលនេះ ក្លឹបតោខៀវ Chelsea និងអធិរាជស Real Madrid បានព្រមព្រៀងគ្នា ក្នុងរង្វង់ទឹកប្រាក់ ១៩០លានអឺរូ ឬ ស្មើនឹង ២២២លានដុល្លារ ក្នុងការនាំយកកីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard មកអេស្ប៉ាញ រួមរស់ជាមួយ Real Madrid និងដើម្បីជំនួសតួនាទីរបស់ Cristiano Ronaldo ដែលចាកចេញទៅ Juventus។
ក្រៅពី Hazard ក្លឹបយក្សនៅអេស្ប៉ាញ ក៏កំពុងតែពេញចិត្តយ៉ាងខ្លាំងលើអ្នកចាំទីរបស់បែលហ្ស៊ិក និង Chelsea ដូចគ្នា គឺ Thibaut Courtois។ Real ចង់បានកីឡាករបែលហ្ស៊ិកទាំង ២នេះមកយ៉ាងខ្លាំង ប៉ុន្តែជាជំហានដំបូង គឺមានត្រឹមតែកិច្ចព្រៀមព្រៀងគ្នាជាមួយខ្សែប្រយុទ្ធ Hazard សិនទេ។
គួរជម្រាបជូនថា Eden Hazard មិនត្រឹមតែបង្ហាញទម្រង់លេងយ៉ាងល្អក្នុង World Cup 2018 នៅរុស្ស៊ីនោះទេ ប៉ុន្តែកីឡាកររូបនេះ លេងបានល្អតាំងពីនៅក្របខណ្ឌ Premier League ដោយ Hazard ស៊ុតបញ្ចូលទីបាន ៨៩គ្រាប់ និងជួយ Assists បាន ៧០ដង ក្នុងការបង្ហាញខ្លួនបាន ៣០០ប្រកួត ឲ្យតោខៀវ តាំងពីពេលផ្ទរមកពី Lille កាលពីឆ្នាំ ២០១២៕ (ប្រភព៖ Goal)
ជុំវិញព័ត៌មានពីការដោះដូរកីឡាករ សម្រាប់រដូវកាល 2018/2018 សូមកុំភ្លេចតាមដានជាមួយ MSR!
MSR ប្រភពព័ត៌មានកីឡាចម្រុះរបស់លោកអ្នក!