ព័ត៌មានពីការដោះដូរកីឡាករ៖ Spurs ត្រៀមទទួលសំណើរ ៦៦លានដុល្លារពី Real Madrid ក្នុងការដេញថ្លៃយក K. Trippier
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងរៀបចំខ្លួន ក្នុងការទទួលយកការដេញថ្លៃ ក្នុងទឹកប្រាក់ ៥០លានផោន ឬ ស្មើនឹង ៦៦លានដុល្លារអាមេរិក ពី Real Madrid ដើម្បីលក់ចេញខ្សែការពារ Kieran Trippier។ (ប្រភពពី the Sun)
Trippier ដែលបានផ្ទេរពីក្លឹប Burley មកកាន់ Spurs កាលពីឆ្នាំ ២០១៥ បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យក្នុងព្រឹត្តិការណ៍ World Cup ឲ្យក្រុមជម្រើសជាតិអង់គ្លេស។ ដូច្នេះ បន្ទាប់ពី World Cup 2018 កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ក្លឹបធំៗជាច្រើន ទាំងក្នុងប្រទេសអង់គ្លេស និងក្លឹបនៅបរទេស ក្នុងការនាំយករូបគេទៅចូលរួមក្នុងប្រព័ន្ធការពារ។
កាលពីរដូវក្តៅឆ្នាំមុន Spurs បានចុះកុងត្រាបន្តរយៈពេល ៥ឆ្នាំ ជាមួយ Trippier ដើម្បីរក្សាទុកខ្សែការពារដែលជំនាញលើតំបន់ស្តាំ និងខាងក្រោមរូបនេះ។ ប៉ុន្តែពេលនេះ និងស្ថិតក្នុងតំលៃខ្លួនដ៏ចំណេញមួយ Spurs ក៏កំពុងតែពិចារណាពីសំណើររបស់ Real Madrid លើការបើកទ្វារឲ្យ Trippier ចាកចេញ៕
ជុំវិញព័ត៌មានពីការដោះដូរកីឡាករ សម្រាប់រដូវកាល 2018/2018 សូមកុំភ្លេចតាមដានជាមួយ MSR!
MSR ប្រភពព័ត៌មានកីឡាចម្រុះរបស់លោកអ្នក!