បាល់ទាត់ជើងឯកវិទ្យាល័យ២០២៣ចូលដល់សប្ដាហ៍ចុងក្រោយហើយ
ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យ រដូវកាល២០២៣ បានចូលដល់សប្ដាហ៍ចុងក្រោយហើយនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍នេះ។
នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ក្រុមវិទ្យាល័យព្រែកលៀបត្រូវប៉ះវិទ្យាល័យ ជាស៊ីម សាមគ្គី នៅទីលានវិទ្យាល័យជ្រោយចង្វា។ ក្រុមវិទ្យាល័យពងទឹក ប៉ះវេសឡាញ នៅបឹងត្របែក និងវិទ្យាល័យព្រះស៊ីសុវត្ថិ ជួបវិទ្យាល័យជ័យវរ្ម័នទី០៧ នៅច្បារអំពៅ។
នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ក្រុមវិទ្យាល័យច្បារអំពៅ ស្វាគមន៍ក្រុមវិទ្យាល័យកោះដាច់។ ក្រុមវិទ្យាល័យឥន្ទ្រទេវី ប៉ះឫស្សីកែវ នៅជ្រោយចង្វារ និងក្រុមវិទ្យាល័យភ្នំពេញថ្មី ជួបម្ចាស់ផ្ទះបឹងត្របែក៕