គ្រូក្រុមនារី Chelsea ក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិនារីអាមេរិក
សហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាមេរិកបានប្រកាសតែងតាំងអ្នកស្រី Emma Hayes ជាគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់នារីរបស់ខ្លួន។
គ្រូបង្គោលក្រុមនារី Chelsea រូបនេះនឹងកាន់តំណែងនារីអាមេរិក ក្រោយចប់លីគនារីអង់គ្លេស នាដំណាច់ខែឧសភា ឆ្នាំ២០២៤។
Chelsea ប្រកាសថា នេះជាឱកាសដ៏ពិសេសសម្រាប់គ្រូបង្វឹកវ័យ៤៧ឆ្នាំខាងលើ។
ស្ត្រីជនជាតិអង់គ្លេសខាងលើបានចូលធ្វើគ្រូ Chelsea ឆ្នាំ២០១២ និងបានឈ្នះជើងឯកលីគកំពូលនារីអង់គ្លេស៦ដង៕