រកឃើញហើយ៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងឯកវិទ្យាល័យ
ក្រុមវិទ្យាល័យឫស្សីកែវ, ក្រុមវិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ច្បារអំពៅ និង ក្រុមវិទ្យាល័យជ័យវរ្ម័នទី៧។
ចប់ការប្រកួត១១សប្ដាហ៍មក ក្រុមវិទ្យាល័យឫស្សីកែវ មាន២៨ពិន្ទុ, ក្រុមវិទ្យាល័យឥន្ទ្រទេវី មាន២៤ពិន្ទុ, ក្រុមវិទ្យាល័យច្បារអំពៅមាន២៤ពិន្ទុ និងក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ មាន២៣ពិន្ទុ។
ដូច្នេះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមវិទ្យាល័យឫស្សីកែវ ប៉ះក្រុមរុមវិទ្យាល័យជ័យវរ្ម័នទី៧ និងក្រុមវិទ្យាល័យឥន្ទ្រទេវី ជួបវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ច្បារអំពៅ។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ធ្វើឡើងនៅថ្ងៃទី២០ និង២១ ខែវិច្ឆិកា និងជើងទី២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា៕