ក្រុមបាល់ទាត់វ័យចាស់ថៃ និងវៀតណាម ប្រកួតមិត្តភាពទល់ក្រុមវ័យចាស់កម្ពុជានៅភ្នំពេញ
ក្រុមបាល់ទាត់វ័យចាស់ថៃ Maximum និងក្រុមបាល់ទាត់វ័យចាស់វៀតណាមចំនួន២ពី គឺ Truong Gian និង S&A Vietnam រួមជាមួយក្រុមម្ចាស់ផ្ទះ Phnom Penh Veteran បានចូលរួមប្រកួតបាល់ទាត់មិត្តភាពរួមគ្នាពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
ការប្រកួតនេះធ្វើឡើងនៅ២ទីលាន គឺថ្ងៃទី២៩ ខែធ្នូ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី៣០ នៅស្តាតចាស់ និងថ្ងៃទី៣១ នៅស្តាតអូឡាំពិកជាថ្មី។
នេះមិនមែនជាលើកទី១ទេដែលក្រុមវ័យចាស់មកពីប្រទេសទាំង៣ជួបប្រកួតកីឡាបាល់ទាត់តទល់គ្នា ដោយបានសហការរៀបចំរៀងរាល់ឆ្នាំដើម្បីជាមិត្តភាព សាមគ្គីភាពទៅវិញទៅមក៕