អ្នកខ្លះសង្ស័យថា អាជ្ញាកណ្ដាលយប់មិញអាចជាអ្នកគាំទ្រ Arsenal ព្រោះរឿងមួយនេះ
អាជ្ញាកណ្ដាល Craig Pawson បានក្លាយជាប្រធានបទនៃការពិភាក្សាលើបណ្តាញសង្គមបន្ទាប់ពីការប្រកួតរវាង Liverpool និង Arsenal សប្ដាហ៍ទី ៣ ក្របខណ្ឌ Premier League ថ្ងៃចន្ទ ទី២៨ ខែកញ្ញា។
លោក Pawson ត្រូវបានអ្នកគាំទ្រលើកឡើងចំពោះប្រតិកម្មរបស់លោកពេលបំពេញការងារនៅឯ Anfield។ នៅនាទី ៦៣ Lacazette បានទាត់បាល់ចំមុខអ្នកចាំទី Alisson។ លោកអាជ្ញាកណ្តាល Pawson ហាក់ដូចជាសោកស្តាយចំពោះការភ្លាត់ឱកាសពីខ្សែប្រយុទ្ធ Arsenal ។
អ្នកគាំទ្រម្នាក់បាននិយាយថា “ប្រតិកម្មចម្លែកនេះបង្ហាញថា លោក Pawson ទំនងជាអ្នកគាំទ្រ Arsenal។”
អ្នកគាំទ្រម្នាក់ទៀតលើកឡើងថា “តើមានអ្វីកើតឡើងចំពោះ Pawson? មើលទៅគាត់ដាក់បង្ហាញអារម្មណ៏ខ្លាំងពេកនៅពេលកំពុងគ្រប់គ្រងការប្រកួតធំ ៗ។”
ជាលទ្ធផលពីការប្រកួត Liverpool បានយកឈ្នះ Arsenal ៣ទល់នឹង១។ Alexandre Lacazette បានបើកការនាំមុខឲ្យកាំភ្លើងធំនៅនាទី២៥ ក្រោយខ្សែការពារ Andy Robertson ទាត់បាល់មិនទៅមុខ តែបែរជាខ្ទាតចំជើងខ្សែប្រយុទ្ធបារាំងរូបនេះ។
យ៉ាងណា Sadio Mane, Robertson និង Diogo Jota ដែលទើបផ្ទេរពី Wolverhampton វាយបកម្នាក់មួយគ្រាប់ដល់ក្រុមហង្សក្រហម និងជាជ័យជម្នះ៣លើកនៅ៣ប្រកួតដំបូង៕