របួសដៃ ឡៅ ចិត្រា គ្រូពេទ្យអោយសម្រាក៦ខែ (វិឌីអូ)
ក្រោយយកឈ្នះ មឿន សុខហ៊ុច កាលពីចុងសប្តាហ៍ ឡៅ ចិត្រា បានទទួលរងរបួសដៃជាលើកទៅ២ ក្រោយវិលមកសង្វៀនវិញបាន ២ប្រកួត ។
ឡៅ ចិត្រា បានបញ្ជាក់ពីរបួសរបស់គេថា គ្រូពេទ្យតំរូវអោយសម្រាកហាត់ប្រហែល៦ខែ ទើបអាចវិលមកសង្វៀនវិញបាន ។
នេះជាការរបួសបាក់ដៃលើកទី២ហើយ បន្ទាប់ពីរបួសលើកទី១ ក្នុងការប្រកួតជាមួយ មឿន សុខហ៊ុច នេះដែរ ក្នុងការដណ្ដើមពានលោកគ្រូ ម៉ា សេរី កាលដើមឆ្នាំ ២០២០ ហើយរូបគេទើបវិលមកសង្វៀនវិញ ក្នុងខែនេះ ដោយស្មើពិន្ទុ យ៉េន ឌីណា និង ឈ្នះ មឿន សុខហ៊ុច វិញ នេះ ៕