
ឡៅ ស៊ីណាត ជឿជាក់ ឡៅ ចន្ទ្រា ៧០ភាគរយរក្សាកំណត់ត្រាប្រកួតខ្សែក្រវាត់មិនដែលរបូត
ឡៅ ស៊ីណាត បងប្រុសរបស់កីឡាករ ឡៅ ចន្ទ្រា បានបង្ហាញការជឿជាក់ថាលោកមានសង្ឃឹម ៧០ ភាគរយទៅលើប្អូនប្រុសសម្រាប់ការចូលរួមប្រកួតខ្សែក្រវាត់ខារាប៉ាវ នៅស្ថានីយ៍ទូរទស្សន៍បាយ័ន្ត ដែលបានឈាន ដល់ប្រកួតជុំទី៣ ថ្ងៃអាទិត្យ នេះ ។
អតីតអ្នកប្រដាល់រូបបានប្រាប់ MSR អោយដឹងថា ចន្ទ្រា ចូលលេងខ្សែក្រវាត់ រឺ ពាន មិនដែលរបូតនោះទេ ពោលរូបគេតែងតែទទួលបានជើងឯក ហើយសម្រាប់លើកនេះខ្ញុំសង្ឃឹមលើគេត្រឹម៧០ភាគរយប៉ុណ្ណោះ ពីព្រោះកីឡាករចូលរួមសុទ្ធតែល្អៗដែរ ។ ការប្រកួតដណ្តើមខ្សែក្រវាត់ខារាប៉ាវ ឡៅ ចន្ទ្រា ឆ្លងកាត់ពីរប្រកួតឈ្នះ ក្រៀងក្រៃ និង កេងកាត់ ខណៈថ្ងៃ អាទិត្យ នេះរូបគេត្រូវជួប ខ្លាឃុនសឹក ។
សូមបញ្ជាក់ថា ឡៅ ចន្ទ្រា ធ្លាប់ឈ្នះខ្សែក្រវាត់ក្នុងអាជីពនាពេលកន្លងមកមានខ្សែក្រវាត់ Leo ចំនួនពីរដងនៅ CTN និង PNN ខ្សែក្រវាត់ គូបូតា នៅបាយ័ន្ត និងពានរង្វាន់ ISI Palm នៅ CNC ៕