
បងតឿ Gustavo ប្រាប់ ចាន់ រតនា ថាស្អែកនេះដឹងតែគេឈ្នះ
មុនការប្រកួតឈានចូលមកដល់នៅថ្ងៃស្អែកនេះកីឡាករគុនចម្រុះ Gustavo Balart បានប្រាប់កីឡាករកម្ពុជា ចាន់ រតនា ថារូបគេនឹងឈ្នះសម្រាប់ការប្រកួតរវាង អ្នកទាំងពីរក្នុងស្ថាប័ន One Championship ដែលធ្វើឡើងនៅម៉ោង ៥ ល្ងាចថ្ងៃទី ១៦ សីហា នេះនាទីក្រុងបាងកក ប្រទេសថៃ ។
កីឡាករគុយបាដែលប៉ះគុនខ្មែរ ចាន់ រតនា បាននិយាយមុនការប្រកួតថា រូបគេនឹងយកឈ្នះកីឡាករគុនខ្មែរ ចាន់ រតនា ក្នុងជំនួបនេះ ខណៈ ចាន់ រតនា ក៏បាន ប្រាប់មុនប្រកួតថា រូបគេបានត្រៀមយ៉ាងល្អសម្រាប់ការប្រកួតនេះដោយបានហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមគ្រប់យ៉ាង ។
Balart ជាម្ចាស់មេដាយមាសកីឡាចំបាប់ព្រឹត្តិការណ៍ Pan American Game ដែលមានបទពិសោធន៍ប្រកួត MMA ១០ដង ឈ្នះ៨ ចាញ់២ ចំណែក ចាន់ រតនា ២ប្រកួតចុងក្រោយផ្តួលដៃគូអោយសន្លប់ទាំង២ដង ៕