ក្លិបប្រដាល់បញ្ជាការដ្ឋានទ័ពពិសេសដាក់ពិន័យកីឡាករ ថៃ រ៉េត
ក្លិបប្រដាល់បញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១បានចេញសេចក្ដីជូនដំណឹងពីការដាក់ពិន័យលើកីឡាករគុនខ្មែរ ថៃ រ៉េត ដែលល្មើសវិន័យក្លិប។
លោក ហង្ស ស៊ឺន ដែលជាគ្រូបង្គោល បានសរសេរលើ Facebook ថា អ្នកប្រដាល់វ័យ២១ឆ្នាំខាងលើមិនគោរពបទបញ្ជា និងកុហកភូតភរ ហើយដើរលេងក្នុងម៉ោងហ្វឹកហាត់។
“ក្លិបបញ្ជាការរដ្ឋានទ័ពពិសេស សូមគោរពនិងជម្រាបជូន ឯកឧត្តមប្រធានសហព័ន្ធនិងបណ្តាក្លិបទាំងអស់ជ្រាបថា
ឈ្មោះកីឡាករ ថៃរ៉េត អាយុ២១ឆ្នាំ នៅស្រុកថ្ពងខេត្តកំពង់ស្ពឺ ជាកីឡាករនៅក្នុងក្លិបបញ្ជារការដ្ឋានទ័ពពិសេស ដោយមិនគោរពបទបញ្ជាគ្មានវិន័យភូតកុហកពុតត្បុត ដើរសេរីក្នុងពេលម៉ោងហ្វឹកហ្វាត់ និងសប្តាហ៍ដែលត្រូវប្រកួត ដូច្នេះក្នងនាមខ្ញុំជាអ្នកទទួលខុសត្រូវ និងជាគ្រូបង្វឹកត្រូវផ្អាកទុកកីឡាកររូបនេះជាប់វិន័យមួយរយៈដើម្បីបញ្ជូនទៅអង្គភាពកែប្រែ និងកសាងខ្លួន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្ដមប្រធានសហព័ន្ធ និងបណ្តាក្លិបមេត្តាជ្រាប និងងស្គាល់ហើយជួយទប់ស្កាត់កីឡារូបនេះកុំចូលចូលកន្លែងក្លិបផ្សេងបានឡើយ។សូមអគុណ”៕