CR7 ចាប់ផ្ដើមចូលគ្រុបឆាតជាមួយកីឡាករក្មេងៗ Man UTD
នាពេលថ្មីៗនេះ Cristiano Ronaldo បានចូលក្នុងគ្រុបឆាតតាមប្រព័ន្ធ WhatsApp ជាមួយកីឡាករក្មេងៗ Manchester United ដែល Marcus Rashford, Anthony Elanga, James Garner និង Jesse Lingard ជាដើម។
កាលខែធ្នូកន្លងទៅ Ronaldo ធ្លាប់រិះគន់រឿងរបបហ្វឹកហាត់ និងការប្រកាន់ខ្ជាប់ប្រចាំថ្ងៃរបស់ក្មេងៗទាំងនោះម្ដងហើយ។ សូម្បីតែ Ronaldo ឲ្យរៀនហូបចុកឲ្យបានត្រឹមត្រូវ ក៏អ្នកខ្លះមិនស្ដាប់ដែរ។
បើនិយាយពីការប្រើគ្រុបឆាតវិញ បើតាមសារព័ត៌មាន the Sun គឺក្មេងៗទាំងនោះភាគច្រើននិយាយតែរឿងលេងសើច ផ្ញើរូប និងវីដេអូកំប្លែងអីប៉ុណ្ណឹង។
ដល់ពេលនេះ គេជឿថា ការចូលរួមរបស់ Cristiano Ronaldo ក្នុងគ្រុបឆាតនេះ អាចនឹងជួយឲ្យគេចែករំលែកបទពិសោធបានច្រើនដល់កីឡាករក្មេងៗទាំងនោះ៕