
តើលោក Pep Guardiola អាចចាកចេញពី Man City ត្រឡប់ទៅ Barcelona វិញ?
មានសារព័ត៌មានធំៗនៅតំបន់អឺរ៉ុបជាច្រើនបានចុះផ្សាយពីការចាកចេញរបស់លោក Pep Guardiola ពីក្រុម Man City ត្រឡប់ទៅកាន់ក្រុម Barcelona វិញ។ ប៉ុន្តែសម្រាប់លោក Pep ផ្ទាល់ខ្លួនវិញនៅមិនទាន់បង្ហាញប្រាប់ក្រុមអ្នកសារព័ត៌មានបញ្ជាក់អំពីដំណឹងដ៏រសើបមួយនេះនៅឡើយទេ។
សូមបញ្ជាក់ថា កុងត្រារបស់បុរសខ្លាំងអេស្ប៉ាញរូបនេះនិងត្រូវបញ្ចប់ក្នុងឆ្នាំនេះក្នុងទឹកដី Ethihad ហើយលោក Pep ក៏កំពុងត្រូវបានថ្នាក់ដឹកនាំនៅ Barcelona បោះឆ្នោតដើម្បីយករូបលោកត្រឡប់មកតំបន់កាតាឡាន់វិញ។ ជាមួយគ្នានេះ បើយោងតាមសំដីរបស់លោកប្រាប់សារព័ត៌មាន BT Sport កំឡុងឈ្នះក្រុម Sheffield 1 ទល់ 0 បានបញ្ជាក់ម្តងហើយម្តងទៀតថា ជោគវាសនាជាអ្នកដឹកនាំរបស់លោកជាមួយ Barcelona គឺត្រូវបានបញ្ចប់ហើយ។
បន្ទាប់ពីMan City ឈ្នះ Sheffield 1ទល់0 កាលពីយប់មិញនេះដោយខ្សែការពារ Kyle Walker បានជួយឲ្យ Man City រំកិលមកចំណាត់ថ្នាក់លេខ៨វិញ ដោយមាន១១ពិន្ទុ និងសល់ការប្រកួត១នៅក្នុងដៃ៕