Man UTD ត្រៀមលុយ១២លានផោនដើម្បីចងចិត្តខ្សែបម្រើ Paul Pogba កុំឲ្យទៅ Barcelona
យោងតាមសារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា ខ្សែបម្រើ Paul Pogba បានប្រាប់មិត្តរួមក្រុម Manchester United ថា ចង់ចាកចេញពីទឹកដី Old Trafford ទៅចូលរួមជាមួយ Barcelona។
Pogba បានទម្លាយដល់់កីឡាករ និង បុគ្គលិកទាំងអស់ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយពីការចង់ចាកចេញនេះ ក្រោយចូលរួមជាមួយ Man Utd ពី Juventus ក្នុងតម្លៃ ៨៩ លានផោន កាល២ឆ្នាំមុន។
ខ្សែបម្រើអន្តរជាតិបារាំងក៏ត្រូវបានគេយល់ថាបានផ្ញើសារមួយទៅលោក Ed Woodward ដោយជូនដំណឹងទៅអនុប្រធានប្រតិបត្តិក្លិបរូបនេះអំពីបំណងប្រាថ្នារបស់គេក្នុងការទៅលេងនៅ Barcelona ទោះបីជាក្លិបបានបដិសេធ។
ក្រុមរហស្សនាមបិសាចក្រហមអះអាងថា Pogba មិនមែនសម្រាប់លក់ឡើយ។ ជាមួយគ្នានេះ ពួកគេក៏គ្រោងផ្ដល់ថ្លៃនឿយហត់ជាង៩លានផោន និង ប្រាក់លើកទឹកចិត្តប្រមាណ៣លានផោនទៀតដល់កីឡាករវ័យ២៥ឆ្នាំនៅរដូវកាលនេះ៕