គ្រូអូស្ត្រាលីស្ដាយខ្លាំង ឱកាសច្រើនតែមិនអាចសម្រេចបាន
លោក Graham Arnold គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី សង្កត់ធ្ងន់ថា ការខកខានឱកាសជាច្រើន ធ្វើឱ្យក្រុមធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup Qatar 2023 បន្ទាប់ពីចាញ់កូរ៉េខាងត្បូង ២-១ ក្នុងវគ្គ៨ក្រុម។
ទោះបីគ្រប់គ្រងបាល់បានច្រើន ដូចជាឱកាសពី Mitch Duke, Martin Boyle និង Riley McGree ក៏ដោយ ពួកគេមិនអាចសម្រេចទីបានលើសពីមួយគ្រាប់។
Craig Goodwin បានទាត់បញ្ចូលទីឱ្យអូស្ត្រាលីនាំមុខមួយគ្រាប់មុនក្នុងនាទី៤២ ប៉ុន្តែ Hwang Hee-chan ទាត់ប៉េណាល់ទីតាមស្មើនាទី៩០+៦ ហើយ Heung Min-son ទាត់ហ្វ្រីឃីកចូលទីគ្រាប់ជ័យជម្នះនាទី១០៦។
កូរ៉េខាងត្បូងនឹងជួបហ្សកដានី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃទី០៦ ខែកុម្ភៈ៕