Fellaini ចូលនិវត្តន៍ហើយ
Marouane Fellaini បានប្រកាសចូលនិវត្តន៍ក្នុងនាមជាកីឡាករហើយ។
អតីតខ្សែបម្រើ Everton និង Manchester United ដែលជាប់ជម្រើសជាតិបែលហ្ស៊ិកបាន៨៧ដង និងលេងបាន២ World Cup បានព្យួរស្បែកជើងពីជម្រើសជាតិ ក្នុងឆ្នាំ២០១៩។
កីឡាករវ័យ៣៦ឆ្នាំរូបនេះបានចូលរួមជាមួយ Everton ពី Standard Liege ក្នុងឆ្នាំ២០០៨ និងផ្លាស់ទៅ Man UTD ឆ្នាំ២០១៣ មុនផ្ទេរទៅ Shandong Luneng នៃលីគកំពូលចិន ឆ្នាំ២០១៩៕