
Modric បន្តកុងត្រាជាមួយសេ្ដចស Real Madrid ដល់២០២៣
ខ្សែបម្រើ Luka Modric បានបន្តកុងត្រាថ្មីជាមួយក្លឹប Real Madrid រយៈពេល១ឆ្នាំ គឺនៅរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
ការប្រកាសបន្តកុងត្រាថ្មីនេះ បានធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីកីឡាករក្រូអាត វ័យ៣៦ឆ្នាំ បានឈ្នះពានរង្វាន់ Champions League ទី៥ ជាមួយក្រុមជើងឯកអេស្ប៉ាញ បន្ទាប់ពីរួមរស់ជាមួយគ្នារយៈពេល១០ឆ្នាំមកហើយ។
នេះក៏ជាឆ្នាំទី២ជាប់គ្នាហើយ ដែល Luka Modric បានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មី ១ឆ្នាំទៀត ជាមួយ Real Madrid ខណៈកិច្ចសន្យាចាស់របស់គេនឹងផុតកំណត់នៅដំណាច់ខែមិថុនាខាងមុខ៕
The Nightmare