Bournemouth វិលទៅ Premier League វិញ
គ្រាប់បាល់ពីខ្សែប្រយុទ្ធ Kieffer Moore ក្នុងនាទី៨៣បញ្ជូន Bournemouth ទៅកាន់ក្របខណ្ឌ Premier League វិញហើយ តាមរយៈជ័យជម្នះ១ទល់នឹង០លើ Nottingham Forest ក្នុងការប្រកួត Championship សប្ដាហ៍ទី៤៥ នៅថ្ងៃអង្គារ ទី០៣ ខែឧសភា។
ជ័យជម្នះនេះធ្វើឲ្យ Bournemouth រក្សាកៅអីលេខ២របស់ខ្លួន ដោយមាន៨៥ពិន្ទុ នៅពីលើក្រុមលេខ៣ Nottingham Forest ៦ពិន្ទុ ខណៈការប្រកួតសល់តែមួយលើកទៀតប៉ុណ្ណោះ។
នេះក៏ជាការឡើងទៅកាន់ Premier League ជាលើកទី២ក្នុងរយៈពេល៣រដូវកាលសម្រាប់អ្នកចាត់ការ Scott Parker ដោយលោកធ្លាប់នាំ Fulham ឡើងទៅក្របខណ្ឌកំពូលក្នុងរដូវកាល២០២០/២០២១។
គួររំឭកថា Bournemouth បានធ្លាក់ទៅលេងនៅក្របខណ្ឌ Premier League ក្នុងរដូវកាល២០២០/២០២១៕