លេចឮថា ប្រាក់ ធីវ៉ា ក៏ត្រូវបានលោក Honda កោះចូលជម្រើសជាតិដែរ
នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា នេះ មានលេចឮដំណឹងពីប្រភពជាច្រើនថា ខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន ក៏ត្រូវបានលោក Keisuke Honda កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតតទល់ទីម័រខាងកើត និងជម្រុះ AFC Asian Cup 2023 ក្នុងខែមិថុនា ខាងមុខដែរ។
ពាក្យលេចឮនៃការកោះហៅកីឡាករមានប្រភពពីខេត្តកោះកុងកើតឡើងបន្ទាប់ពីរូបគេធ្វើបានយ៉ាងល្អសម្រាប់ភ្នំពេញក្រោន ដែលទើបលើកពាន Cambodian League Cup ដែលគេរកបានគ្រាប់បាល់គួរកត់សម្គាល់។
យ៉ាងណា ភាគីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ៕