ទំនងណាស់ !Coutinho អាចបង្ហាញខ្លួនសម្រាប់ការប្រកួតសងសឹកជាមួយក្រុមនេះបាន
ខ្សែបម្រើ Philippe Coutinho បានពិនិត្យសុខភាពរួចរាល់ ហើយនឹងអាចលេងឱ្យ Aston Villa សម្រាប់ប្រកួតដំបូង ក្នុងការប្រកួត Premier League ទល់នឹងក្រុម Manchester United នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ជាការពិត ក្រោយពីបានព្យាបាលជម្ងឺកូវីដ១៩ ដែលបានឆ្លងជាមួយមិត្តរួមក្រុម Barcelona កាលពីចុងខែធ្នូកន្លងទៅ Philippe Coutinho ត្រូវការចូលរួមការប្រកួត២ ទៅ៣ដងទៀត ដើម្បីអាចអោយកាយសម្បទារបស់គេឈានដល់កម្រិតដែលអាចលេងបានពេញលេញវិញ ហើយការប្រកួតជាមួយ Manchester United គឺជាឱកាសមួយក្នុងចំណោមនោះ។
Coutinho ដែលផ្ទេរពី Barcelona ក្នុងលក្ខខ័ណ្ឌខ្ចីជើង បច្ចុប្បន្នកំពុងនៅប្រទេសបារាំង ដើម្បីបំពេញបែបបទឯកសារនានា ហើយរូបគេនឹងចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មី នៅថ្ងៃពុធនេះ។
សូមបញ្ជាក់ដែរថា Philippe Coutinho វ័យ២៩ឆ្នាំ អាចនឹងត្រូវបានក្លិប Aston Villa ទីញដាច់ក្នុងតម្លៃ ៣៣លានផោន បើសិនជារូបគេបង្ហាញខ្លួនបានល្អរហូតដល់ចប់រដូវកាលនេះ៕
អត្ថបទ ៖ Monsoon