Nottingham វិលទៅ Premier League វិញលើកដំបូងក្នុងរយៈពេល២៣ឆ្នាំ
Nottingham Forest បានឡើងទៅកាន់ក្របខណ្ឌ Premier League សាជាថ្មីក្រោយអវត្តមាន២៣ឆ្នាំ។
ក្រុមជើងឯក UEFA Champions League ២សម័យមួយនេះបានយកឈ្នះ Huddersfield Town ដោយលទ្ធផល ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ play-off ប្រចាំក្របខណ្ឌ Championship។
មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ Nottingham បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ហើយបានទម្លាក់ Sheffield United ក្នុងការប្រកួត play-off ជុំទី១។
ពួកគេគឺជាក្រុមដ៏ជោគជ័យមួយកាលពីអតីតកាល ដោយធ្លាប់ឈ្នះជើងឯក UEFA Champions League ក្នុងរដូវកាល១៩៧៨/១៩៧៩ និង១៩៧៩/១៩៨០៕