U22កម្ពុជាប្រមូលផ្ដុំដំណាក់កាលទី១ផ្ដោតលើ២ចំណុច
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំចំនួន៣០នាក់កំពុងមានវត្តមានហ្វឹកហាត់នៅមជ្ឈមណ្ឌលមួយកន្លែងនៅកោះសាមុយ ប្រទេសថៃដល់ថ្ងៃទី១៤ ខែមីនា។
នេះជាដំណាក់កាលដំបូងនៃការបោះជំរំហ្វឹកហាត់ដើម្បីជម្រុះយក២០នាក់ទៅប្រកួតស៊ីហ្គេម២០២៣។
គ្រូជំនួយដដែលសង្កត់ធ្ងន់ថា ការហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ ព្រោះចង់ឲ្យកីឡាករប្រមូលអារម្មណ៍ខ្ពស់ ដូចក្រុមធំៗមួយចំនួនដែលតែងតែធ្វើបែបនេះអំឡុង pre-season។ លោកថា វាងាយស្រួលក្នុងការរៀបចំក្រុម ឬ Team Building និងចង់ឲ្យកីឡាករទម្លាប់ក្នុងការត្រៀមខ្លួន។ ការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី១នេះផ្ដោតលើកាយសម្បទា។ ម្យ៉ាងនៅទីនោះក៏មានឧបករណ៍ល្អៗ ហើយហាត់២ពេល និងមាន gym ខ្លីៗ។
ទន្ទឹមនឹងនេះក៏នឹងមានប្រកួតមិត្តភាពជាមួយក្រុមនៅថៃដើម្បីឲ្យកីឡាករយល់កាន់តែច្បាស់ និងឈានទៅវាយតម្លៃជម្រុះកីឡាករផងដែរ៕