កីឡដ្ឋានឡាយហ្វចាប់ផ្ដើមបំពាក់ភ្លើងបំភ្លឺ
ក្លិបបាល់ទាត់ឡាយហ្វអេហ្វស៊ី បានចាប់ផ្ដើមបំពាក់ភ្លើងបំភ្លឺពេលរាត្រីនៅកីឡដ្ឋានរបស់ខ្លួនហើយ ក្រោមការត្រួតពិនិត្យពីគណៈកម្មការ Cambodian Premier League។
ក្រុមដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុទើបចូលរួមការប្រកួតចំណុច CPL រដូវកាលនេះ ដោយកំពុងប្រកួតប្រជែងនៅ Cambodian League 2។
ឆ្លងកាត់ការប្រកួត៤លើក ក្រុមតំណាងសាកលវិទ្យាល័យឡាយហ្វ ឈរនៅលេខ៧ មាន២ពិន្ទុពីការប្រកួត៤លើក។
លោក Peter Koo ដែលជាប្រធានក្លិបធ្លាប់បានបង្ហាញឆន្ទៈខ្ពស់ក្នុងការចូលរួមប្រកួតប្រជែងលីគកំពូលនាពេលខាងមុខ៕