
Manchester United សម្រេចចិត្តទិញយកកីឡាករបារាំងវ័យ16ឆ្នាំនៅខែមករានេះ
ក្លិបបិសាចក្រហម Manchester United ជិតឈានដល់ចុងបញ្ចប់នៃការផ្ទេរកីឡាករជាលើកដំបូងរបស់ខ្លួននៅខែមករានេះបន្ទាប់ពីកីឡាករ Noam Emeran បានធ្វើការបញ្ជាក់ថារូបគេបានយល់ព្រមចូលរួមជាមួយក្លិបដែលកំពុងតែដឹកនាំដោយលោក Ole Gunnar Solskjaer ហើយ។ កីឡាកររបស់ក្រុមនៅបារាំង Amiens វ័យ 16 ឆ្នាំនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរដ៏រសើបទៅកាន់ទឹកដី Old Trafford កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះក្រោយពីក្រុមការងាររបស់ Man Utd ដាក់ការចាប់អារម្មណ៍ចំពោះការលេងរបស់យុវកីឡាករថ្នាលម្នាក់នេះនៅក្នុងប្រទេសបារាំង។
មិនត្រឹមតែបិសាចក្រហមទេដែលបញ្ជូនក្រុមប្រមាញ់របស់ខ្លួនអោយទៅតាមដាន Emeran សូម្បីតែ Paris Saint Germain និង Juventus ក៏បញ្ជូនក្រុមការងាររបស់ខ្លួនទៅបំពេញភារកិច្ចមួយនេះដែរ តែទំនងណាស់កីឡាករថ្នាលម្នាក់នេះបានពេញចិត្តនិងការដាក់សំណើររបស់ក្រុមរាមច្បង Pogba ជាង។ ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ថ្លែងទៅកាន់កាសែតក្នុងស្រុក Le Courrier Picard Emeran បាននិយាយថា “បន្ទាប់ពីនពិភាក្សាជាមួយគ្រួសាររបស់ខ្ញុំរួចមក ពួកគេបានអោយយោបល់ថាវាគឺជាជម្រើសដ៏ល្អបំផុតលើអ្វីដែលខ្ញុំត្រូវបានផ្តល់នូវឱកាសដើម្បីឈានអោយដល់កម្រិតកំពូលក្នុងអាជីពជាអ្នកបាល់ទាត់។ ឥឡូវនេះដល់ពេលដែលខ្ញុំត្រូវបំពេញការងារនិងក្តីសុបិនរបស់ខ្ញុំហើយ»។
បើឈានដល់កិច្ចព្រមព្រាងជាផ្លូវការមែនក្មេងជំទង់នេះក៏នឹងចូលរួមជាមួយក្រុមយុវជនបិសាចក្រហមសិនមុននិងកម្លាយខ្លួនជាកីឡាករឈុតធំ ខណៈដែលរឿងរ៉ាវរបស់គេនេះក៏មានការលើកទឹកចិត្តនិងគាំទ្រដោយកីឡាករបារាំងដូចគ្នាដែលកំពុងតែលេងអោយក្លិបធំៗដ៏ទៃទៀតនៅប្រទេសអង់គ្លេស ក៏ប៉ុន្តែតារាបាល់ទាត់ក្នុងដួងចិត្តរបស់គេគឺជាកីឡាកររបស់ Man City Leroy Sane ឯណោះទៅវិញទេ។