កាតារជាម្ចាស់ផ្ទះ World Cup ដំបូងគេដែលធ្លាក់វគ្គចែកពូលក្រោយលេងត្រឹម២ប្រកួត
កាតារបានក្លាយជាម្ចាស់ផ្ទះដំបូងគេក្នុងប្រវត្តិសាស្ត្រ FIFA World Cup ដែលធ្លាក់ក្នុងវគ្គចែកពូលក្រោយលេងបានត្រឹម២ប្រកួតប៉ុណ្ណោះ។
មុនកាតារ ក៏មានអាហ្វ្រិកខាងត្បូងដែរដែលធ្លាក់វគ្គចែកពូល តែត្រូវចាំដល់ប្រកួតទី៣ឯណោះ ហើយធ្លាក់ដោយសារ goal difference ថែមទៀតនាពេលនោះ។
បើតាមច្បាប់ FIFA ក្នុងវគ្គចែកពូល គេគិតលើ goal difference បើពិន្ទុស្មើគ្នា មិនដូចកម្រិត UEFA ដែលគិតលើ head-to-head។
ដោយឡែក ២ប្រកួតកន្លងមក កាតារ ចាញ់អេក្វាឌ័រ២ទល់នឹង០ និងចាញ់សេនេហ្គាល់ ១ទល់នឹង៣។ ពួកគេត្រូវបិទវគ្គចែកពូលជាមួយហូឡង់ ថ្ងៃទី២៩ ខែវិច្ឆិកា៕