អូស្ត្រាលីឈ្នះនៅ World Cup លើកដំបូងក្នុងរយៈពេល១២ឆ្នាំ
អូស្ត្រាលីរកបានជ័យជម្នះ សាជាថ្មីក្នុងជុំផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup ក្រោយខកខាន១២ឆ្នាំ។
ក្រុមរហស្សនាម Socceroos បានយកឈ្នះទុយនីស៊ី ១ទល់នឹង០ ក្នុងវគ្គចែកពូល ឆ្នាំ២០២២ នេះ។
កាលពី១២ឆ្នាំ ពោល FIFA World Cup 2010 នៅអាហ្វ្រិកខាងត្បូង អូស្ត្រាលី បានយកឈ្នះ ស៊ែប៊ី ២ទល់នឹង១ក្នុងវគ្គចែកពូលដូចគ្នា តែ World Cup 2014 និង 2018 ពួកគេមិនដែលទទួលបានជ័យជម្នះទេ។
គិតពីការប្រកួត២លើកកន្លងមកប្រចាំពូល D អូស្ត្រាលីបើកឆាកចាញ់បារាំង ៤ទល់នឹង១ និងឈ្នះទុយនីស៊ី ១ទល់នឹង០នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា នេះ៕