Kane ស៊ុតមួយ assist មួយ ខណៈ Bayern ឈ្នះថ្ងៃបើកឆាក Bundesliga
Harry Kane បានរកគ្រាប់បាល់បញ្ចូលទីលើកដំបូងសម្រាប់ក្រុមថ្មី Bayern Munich ក្នុងការប្រកួតសប្ដាហ៍ទី០១ នៃក្របខណ្ឌ Bundesliga រដូវកាល២០២៣/២០២៤ នៅថ្ងៃសុក្រ ទី១៨ ខែសីហា។
ប្រធានក្រុមជម្រើសជាតិអង់គ្លេសដែលផ្ទេរពី Spurs ក្នុងខែនេះ បាន assist ឱ្យ Leroy Sane ស៊ុតគ្រាប់បើកឆាកនាទីទី០៤ មុនរូបគេស៊ុតគ្រាប់ទី០២របស់ Bayern ក្នុងនាទី៧៤។
Bayern Munich បានឈានទៅឈ្នះម្ចាស់ផ្ទះ Werder Bremen ដោយលទ្ធផល០ទល់នឹង៤៕