ក្លិបគិរីវង់សុខសែន បានប្រកាសនាំចូលខ្សែការពារសញ្ជាតិជប៉ុន ត្រៀមរដូវកាលថ្មី
ក្លិបបាល់ទាត់គិរីវង់សុខសែន បានប្រកាសនាំយកខ្សែការពារ Taku Yanagidate ត្រលប់មកកាន់ក្លិបរបស់ខ្លួនវិញក្នុងការប្រកួតប្រជែងនៅរដូវកាល ២០២១ នាពេលខាងមុខ ខណ:កីឡាករជប៉ុនរូបនេះធ្លាប់បានចូលរួមជាមួយគិរីវង់សុខសែនជ័យ នៅក្របខណ្ឌ Metfone Cambodian League ជុំទីពីរ កាលពីឆ្នាំ ២០១៩ កន្លងទៅ ។
Taku Yanagidate បានប្រកបអាជីពនៅក្របខណ្ឌកំពូលកម្ពុជា ជាមួយក្លិប ក្រសួងការពារជាតិ (Tiffy Army ) ពីរលើក, វេស្ទើនភ្នំពេញ និង ក្លិប នគរបាលជាតិ ។ នេះជាកីឡាករបរទេសទី១ហើយដែលក្លិបមានមូលដ្ឋាននៅខេត្តតាកែវ បានប្រកាសនាំចូល បន្ទាប់ពីបានប្រកាសបញ្ចប់កុងត្រាជាមួយកីឡាករបរទេស និងកីឡាករក្នុងស្រុក ជាច្រើនរូបក្រោយចប់រដូវកាល ឆ្នាំ២០២០ កន្លងទៅនេះ ។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជា សម្រាប់រដូវកាលថ្មី ឆ្នាំ ២០២១ គ្រោងនឹងចាប់ផ្តើមនៅក្នុងអំឡុងខែ មិនា ឆ្នាំ ២០២១ ខាងពេលខាងមុខនេះ ៕