
ក្រុមបាល់ទាត់រតនគិរីប្រកាសជ្រើសរើសកីឡាករក្នុងគោលបំណងសំខាន់ៗ
ក្រៅពីមានគម្រោងជ្រើសរើសកីឡាករត្រៀមព្រឹត្តិការណ៍កីឡាជាតិចុងឆ្នាំ២០២២ និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២៣ ក្លិបបាល់ទាត់អធិរាជដំរីឦសានខេត្តរតនគិរីគ្រោងបង្កើតសាលាបាល់ទាត់ដែរ។ នេះបើតាមការឲ្យដឹងពីលោក អ៊ួន ឧត្តម ដែលជាអ្នកចាត់ការក្រុម។
ថ្នាក់ដឹកនាំក្រុមដដែលបញ្ជាក់ថា ការជ្រើសរើសកីឡាករត្រៀមបង្កើតសាលាបាល់ទាត់នេះ ពីចន្លោះអាយុ៨ឆ្នាំដល់១៥ឆ្នាំ។ ចំណែកការជ្រើសរើសត្រៀម
ព្រឹត្តិការណ៍កីឡាជាតិ ពីចន្លោះអាយុ១៨ឆ្នាំដល់២២ឆ្នាំ ខណៈកីឡាករមួយចំនួនដែលលេងពានសម្ដេចតេជោ ហ៊ុន សែន កន្លងមកក៏មានការប្រែប្រួលដែរ។
លោក អ៊ួន ឧត្តម បន្ថែមថា ក្រុមរបស់លោកនៅជួបប្រទះបញ្ហាមួយចំនួនដូចជាធនធានមនុស្ស និងការឧបត្ថម្ភ តែនៅតែបន្តឆន្ទៈចូលរួមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដដែល ដោយសារតែចក្ខុវិស័យរបស់ក្លិបចង់អភិវឌ្ឍខ្លួនទៅជាក្លិបអាជីពតែម្ដង។ ដូច្នេះការប្រកួតពានសម្ដេចតេជោ និងកីឡាជាតិជាវិថីឆ្ពោះទៅចក្ខុវិស័យនេះ។
សម្រាប់កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ រហូតទៅ៕