CR7 បានរង្វាន់ឯកត្តជននៅអារ៉ាប៊ីសាអ៊ូឌីត
Cristiano Ronaldo ត្រូវបានគេផ្តល់កិត្តិយសជាកីឡាករល្អបំផុតក្នុងខែកុម្ភៈ ឆ្នាំ២០២៣នៃលីគអារ៉ាប៊ីសាអូឌីត។
ក្នុងខែកុម្ភៈ Cristiano Ronaldo លេងបាន៤ប្រកួត។ ខ្សែប្រយុទ្ធកើតឆ្នាំ ១៩៨៥ បានបញ្ចេញភាពលេចធ្លោដោយរកបាន៨គ្រាប់ និង Assist ២ លើក រួមទាំងការស៊ុតបាល់បញ្ចូលទីទល់នឹង Al Wehda និង Hat-trick ទល់នឹង Damac។
“ការចាប់ផ្តើមមិនអាចល្អឥតខ្ចោះជាងនេះទេ” ៖ ទំព័រអ្នកគាំទ្ររបស់ Al Nassr បានសរសើរខ្សែប្រយុទ្ធដែលជាប្រធានក្រុមរូបនេះ។
នេះក៏ជាពានរង្វាន់បុគ្គលដំបូងគេក្នុងអាជីពរបស់ CR7 នៅអារ៉ាប៊ីសាអូឌីតផងដែរ។ គេធ្លាប់ជាប់ជាកីឡាករល្អបំផុតប្រចាំខែនៅ Premier League, La Liga និង Serie A ៕