Premier League សប្តាហ៍ទី៥មកដល់ទៀតហើយ!!! ជួបជាមួយពិធីករដ៏ល្បី ៦នាក់របស់ CBS!!!
អ្វីដែលពិសេសសំរាប់ការផ្សាយបន្តផ្ទាល់បាល់ទាត់ Premier League សប្តាហ៌នេះគឺ ប្រិយមិត្តនិងបានទស្សនាជាមួយកំពូលអ្នកអត្ថាធិប្បាយដ៏ល្បីប្រចាំស្ថាប័ន CBS ចូលមកកំដរអារម្មណ៏ប្រិយមិត្តនៅរាត្រីថ្ងៃសៅរ៌ អាទិត្យសប្តាហ៌នេះ។ ថ្ងៃ សៅរ៌ ទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ ប្រិយមិត្តបាល់ទាត់ទាំងអស់និងបានទស្សនាបាល់ទាត់ Premier League បន្តទៀត ដែលឈានចូលដល់សប្តាហ៌ទី៥។
ជារៀងរាល់សប្តាហ៍ CBS តែងតែជ្រើសរើសការប្រកួតចំនួន៣គូរយកមកផ្សាយជូនដល់ប្រិយមិត្តទាំងអស់បានទស្សនា ហើយនៅសប្តាហ៍នេះ ទស្សនិកជននិងបានទស្សនាក្រុមខ្លាំងមួយចំនួនដូចជា Manchester City, Manchester United និង Everton ជាដើម។ ខាងក្រោមនេះគឺជាតារាងការប្រកួតសប្តាហ៍ទី៥របស់ Premier League និងគូរដែល CBS ផ្សាយបន្តផ្ទាល់:
បច្ចុប្បន្នក្រុមខ្លាំងទាំងបីមានដូចជា Chelsea, Liverpool និង Watford ជាក្រុមដែលមិនទាន់ចាញ់ម្តងណាឡើងសំរាប់ការប្រកួតបើករដូវកាល៤ប្រកួតកន្លងមក គឺឈ្នះទាំង៤ប្រកួត មាន១២ពិន្ទុច្រើនជាងក្រុម១៧ផ្សេងទៀត។ ថ្ងៃនេះ Admin ក៏មានប្រវត្តិជួបគ្នា ៥លើកចុងក្រោយ និងពិធីករអត្ថាធិប្បាយគូរនិមួយៗជូនដល់ប្រិយមិត្តផងដែរ៖
ប្រវត្តិប្រកួត៥លើកចុងក្រោយរបស់ Manchester City vs Fulham ៖
22.03.2014 Manchester City 5 – 0 Fulham
21.12.2013 Fulham 2 – 4 Manchester City
19.01.2013 Manchester City 2 – 0 Fulham
29.09.2012 Fulham 1 – 2 Manchester City
05.02.2012 Manchester City 3 – 0 Fulham
ប្រំាប្រកួតចុងក្រោយរបស់ Fulham មិនដែលឈ្នះ Manchester City ឡើងយ។
គូរនេះនិងអត្ថាធិប្បាយជូនទស្សនិកជនដោយលោក ស៊ីថូ ណាថាន់ និង លោក ថោង ប្រសើរ
ប្រវត្តិប្រកួត៥លើកចុងក្រោយរបស់ Watford vs Manchester United ៖
13.05.2018 Manchester United 1 – 0 Watford
29.11.2017 Watford 2 – 4 Manchester United
11.02.2017 Manchester United 2 – 0 Watford
18.09.2016 Watford 3 – 1 Manchester United
03.03.2016 Manchester United 1 – 0 Watford
គូរនេះនិងអត្ថាធិប្បាយជូនទស្សនិកជនដោយលោក Monorum Hernandez និង លោក ជិន ម៉ារ៉ាឌី
ប្រវត្តិប្រកួត៥លើកចុងក្រោយរបស់ Everton vs West Ham ៖
13.05.2018 West Ham 3 – 1 Everton
30.11.2017 Everton 4 – 0 West Ham
22.04.2017 West Ham 0 – 0 Everton
30.10.2016 Everton 2 – 0 West Ham
05.03.2016 Everton 2 – 3 West Ham
គូរនេះនិងអត្ថាធិប្បាយជូនទស្សនិកជនដោយលោក យ៉េន ម៉ៅនិង លោក នី ឫទ្ធី